និយមន័យ «គយ ឬ រដ្ឋបាលគយ» គឺសំដៅលើទីចាត់ការគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយរាប់បញ្ចូលមន្ត្រីគយដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងត្រួតពិនិត្យ ការអនុវត្តច្បាប់គយ ការប្រមូលពន្ធ អាករ និងកម្រៃផ្សេងៗ ព្រមទាំងទទួលខុសត្រូវផងដែរ ក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀត ដែលទាក់ទងនឹងការនាំចេញ ឬនាំចូល ចរាចរ និងសន្និធិទំនិញ ។
[យោងតាមមាត្រា ៩ ក្នុងជំពូកទី១ បទបញ្ញត្តិទូទៅ ស្តីពី«ច្បាប់ និងបទបញ្ញត្តិគយ» បោះពុម្ពលើកទី៣ នៅខែវិច្ឆិកា ឆ្នាំ២០១១]




