• Plot 11, Street Somdach Chea Sim (1928), Phum Chreas, Sangkat Kok Kleang, Khan Sen Sok, Phnom Penh, Cambodia

Get In Touch

+855 96 81 81 530

News

តើច្បាប់និងបទបញ្ញត្តិគយ បានកំណត់និយមន័យ«ការដឹកជញ្ជូនត្រង់»មានន័យដូចម្តេច?

និយមន័យ «ការដឹកជញ្ជូនត្រង់» គឺជាការដឹកជញ្ជូនជាអន្តរជាតិនូវទំនិញពីប្រទេសដើមកំណើតទំនិញនោះ ទៅប្រទេសនាំចូល ដោយមិនមានការឆ្លងកាត់ប្រទេសដទៃ ក្រៅពីប្រទេសដើមកំណើតទំនិញ និងប្រទេសគម្យដ្ឋាន (ប្រទេសគោលដៅ ចុងក្រោយដែលជាអ្នកបញ្ជាទិញ) លើកលែងតែការឆ្លងកាត់នេះត្រូវបានធ្វើដោយសារលក្ខណៈភូមិសាស្រ្ត ឬចលនូបត្ថម្ភ ហើយទំនិញទាំងនោះមិនស្ថិតនៅក្នុងពាណិជ្ជកម្ម ឬការប្រើប្រាស់ និងមិនត្រូវរងនូវប្រតិបត្តិការណាមួយក្រៅពីការលើកដាក់ ឬប្រតិបត្តិការដើម្បីថែរក្សាទំនិញទាំងនោះឱ្យបានប្រសើរនៅប្រទេសដែលបានឆ្លងកាត់នោះ។

[យោងតាមមាត្រា ៩ ក្នុងជំពូកទី១ បទបញ្ញត្តិទូទៅ ស្តីពី«ច្បាប់ និងបទបញ្ញត្តិគយ» បោះពុម្ពលើកទី៣ នៅខែវិច្ឆិកា ឆ្នាំ២០១១]